ទិដ្ឋភាពនៃទស្សនកិច្ចទៅកាន់ រោងចក្រផលិតស្រាបៀរអន្តរជាតិ
ទិដ្ឋភាពនៃទស្សនកិច្ចទៅកាន់រោងចក្រផលិតស្រាបៀរអន្តរជាតិ ហ៊ិននីគែនខេមបូឌា HEINEKEN Cambodia របស់និស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា របស់សាកលវិទ្យាល័យវេស្ទើន។
គោលបំណងនៃការរៀបចំទស្សនកិច្ចនេះ គឺមានបំណង់ចង់ឲ្យនិស្សិតទទួលបាននូវបទពិសោធន៍ជាក់ស្តែងនៃការសិក្សាមុខវិជ្ជាការគ្រប់គ្រងធនធានមនុស្ស ដែលក្នុងចំណុចនៃការសិក្សាមុខវិជ្ជានេះ បានសិក្សាទៅលើនីតិវិធីនៃការជ្រើសរើស ការបណ្តុះបណ្តាល និងការផ្តល់ផលប្រយោជន៍បុគ្គលិក និងតួនាទី កាតព្វកិច្ចរបស់អ្នកគ្រប់គ្រងធនធានមនុស្សតាមលំដាប់លំដោយ និងជោគជ័យ ដូច្នេះហើយ ការចុះទស្សនកិច្ចសិក្សានេះ បានឲ្យនិស្សិតអាចរៀនសូត្រអំពីការគ្រប់គ្រងធនធានមនុស្ស និងសង្វាក់ផលិតកម្ម ពីបុគ្គលិកជំនាញរបស់ក្រុមហ៊ុន ហើយអ្វីដែលកាន់តែពិសេសនោះគឹការផ្សាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអន្តរជាតិ សម្រាប់ឱកាសការងារនាពេលអនាគតរបស់និស្សិត។
© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន