ចក្ខុវិស័យ បេសកកម្ម និងតម្លៃ

ចក្ខុវិស័យ បេសកកម្ម និងតម្លៃ

Western University was founded as a university by a sub-decree 72 on 17 November 2003 by its owner, Mr. Te Laurent. Mr. Laurent also started the Western International School in the same year. In 2005 with the approval of the Ministry of Education, Youth and Sport, Western University branch was also established in Kompong Cham province. Mr. Laurent, is the Rector of Western University, is a graduate of Economic Science in Finance and Banking in University of Sorbonne, Paris, France.

The University is continually fortifying its executive setup and academic processes to enable it to Provide high quality education in support of the human resource developments that Cambodia needs to support its development. To this end, it has embarked on a program to further improve the quality of its teaching to reach international standards.

 

សូមស្វាគមន៍ប្អូនៗ និងក្មួយៗ

ជាបឋមសូមអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យ កាលកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ប៉ុន្តែក៏សូមលើកទឹកចិត្តផងដែរដល់ក្មួយៗ ដែលមិនបាន ប្រឡងជាប់សូមកុំឲ្យអស់សង្ឃឹមក្នុងការសិក្សា ព្រោះក្មួយៗអាចចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាបានលើ គ្រប់មុខជំនាញដូចអ្នកជាប់ដែរ គឺសិក្សាថ្នាក់បរិញ្ញាបត្ររងហើយអាចផ្ទេរការសិក្សាបន្តយកបរិញ្ញាបត្រ បានដែរ។

សូមជម្រាបជូនដល់ក្មួយៗទាំងអស់ថា សាកលវិទ្យាល័យវេស្ទើន កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយក្នុង វិស័យអប់រំដោយបានកំណត់យកគុណភាពបង្រៀន និងរៀន កម្មវិធីសិក្សា វិន័យ និងសេវាកម្ម ជាយុទ្ធសាស្រ្ត គោលចម្បងក្នុងការបណ្តុះបណ្តាល។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យវេស្ទើន ក៏បានបញ្ចូលទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) ដល់និស្សិតគ្រប់រូប។ ជាលទ្ធផលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននិស្សិតចុះឈ្មោះរៀននៅសាកលវិទ្យាល័យវេស្ទើន បន្តកើន ឡើងជាលំដាប់ ទោះបីចំនួននៃសិស្សប្រឡងជាប់បាក់ឌុបមានចំនួនថយចុះបន្ទាប់ពីកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡាក៏ដោយ។

និស្សិតទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការអភិវឌ្ឍសាកលវិទ្យាល័យ និងសកម្មភាពនានាដូចជា៖

១. ការចូលរួមផ្តល់យោបល់ក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងការបង្រៀនរបស់សាស្រ្តាចារ្យ
២. ការចូលរួមក្នុងការរៀបចំកម្មវិធីនានាដូចជា សិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មវិធីជួយដល់សហគមន៍ និងកម្មវិធីផ្សេងៗទៀត

តាងនាមឲ្យគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យវេស្ទើន យើងខ្ញុំសូមអរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ប្អូនៗ ក្មួយៗ ដែលបានជ្រើសរើសយកសាកលវិទ្យាល័យវេស្ទើន ដើម្បីចាប់យកជំនាញសម្រាប់អនាគត ហើយយើងខ្ញុំសន្យាថានឹងមិនឲ្យប្អូនៗ ក្មួយៗខកបំណងឡើយ។

សូមអរគុណ!

ចក្ខុវិស័យ

កសាងអនាគតមួយល្អប្រសើរ សម្រាប់មនុស្សឱ្យក្លាយទៅជាអ្នកដឹកនាំ ដែលមានគំនិតច្នៃប្រឌិត មានមនសិការ និងការទទួលខុសត្រូវក្នុងសង្គម។

 

បេសកកម្ម

ឈរលើបាវចនា ”គុណភាពជាចម្បង” សាកលវិទ្យាល័យវេស្ទើនប្តេជ្ញាផ្តល់នូវគុណភាពអប់រំ ពង្រឹង ការសិក្សាស្រាវជ្រាវនិងសហគ្រិនភាព និងលើកកម្ពស់គុណតម្លៃមនុស្សជាតិ ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព។

គោលដៅ

១. ពង្រឹងអភិបាលកិច្ច ការគ្រប់គ្រង និងហិរញ្ញវត្ថុ
២. ធ្វើឲ្យប្រសើរឡើងលើគុណភាពបង្រៀន និងរៀន
៣. បង្កើនគុណភាពសេវាសហគមន៍
៤. អភិវឌ្ឍធនធានមនុស្ស
៥. ជំរុញការសិក្សាស្រាវជ្រាវ និងសហគ្រិនភាព
៦. ពង្រីកធនធានសិក្សានិងសម្ភារៈរូបវ័ន្ត