ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

និស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ១០០នាក់ មកពីទីតាំងទួលគោក ស្ទឹងមានជ័យ និងសាខាក្រុងតាខ្មៅ ខេត្តកណ្តាល បានចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដើម្បីសិក្សាពីដំណើរការគ្រប់គ្រងសង្វាក់ផលិតកម្ម និងផលិតផលក្នុងស្រុកដោយកូនខ្មែរ

និស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ១០០ នាក់ មកពីទីតាំង ទួលគោក ស្ទឹងមានជ័យ និងសាខាក្រុងតាខ្មៅ ខេត្តកណ្តាល បានចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍។ សកម្មភាពនេះផ្ដល់ឱកាសឲ្យនិស្សិតភ្ជាប់ទ្រឹស្តី និងអនុវត្តន៍ផ្ទាល់លើដំណើរការគ្រប់គ្រងសង្វាក់ផលិតកម្ម និងផលិតផល ដូចជា បេតុងលាយស្រេច បំពង់ទីបជ័រ ដែកថែប និងក្បឿង។ ផលិតផលទាំងនេះ ត្រូវបានផលិតក្នុងស្រុក ដោយស្នាដៃកូនខ្មែរ និងមានគុណភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងតំបន់ជុំវិញ។

២២ សីហា ២០២៥ | ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍

Lasted Update:22.08.2025

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន