ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យវេស្ទើន បាន

អនុញ្ញាតឲ្យនិស្សិតចំនួន១១រូប ដែលនឹងទៅផ្លាស់ប្តូរការសិក្សាមួយឆមាស (រយៈពេល៥ខែ) ទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងកម្មវិធីStudent Mobility to Malaysia ជាមួយសាកលវិទ្យាល័យINTI INTERNATIONAL UNIVERSITY ក្រោមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍកម្មវិធីសិក្សាអន្តរជាតិជាមួយសាកលវិទ្យាល័យវេស្ទើន។ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើនសូមអបអរចំពោះនិស្សិតទាំង១១រូប ដែលសាកលវិទ្យាល័យINTI INTERNATIONAL UNIVERSITY បានទទួល និងផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សានៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៥នេះ។គូសបញ្ជាក់ផងដែរថា និស្សិតទាំង១១រូបនេះ នឹងទទួលបានការសិក្សាឥតបង់ថ្លៃ កន្លែងស្នាក់នៅ (DORMITORY) ដែលរៀបចំដោយសាកលវិទ្យាល័យ។ ហើយនិស្សិតទាំង១១រូប នឹងទទួលបានទិដ្ឋការរយៈពេល១ឆ្នាំដើម្បីរស់នៅក្នុងប្រទេសម៉ាឡេស៊ីតាមរយៈកិច្ចសហការរវាងសាកលវិទ្យាល័យទាំងពីរ។

Lasted Update:25.08.2025

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន