.jpg)
សូមអរគុណលោកពូ អ្នកមីង អ៊ុប្រុស អ៊ុស្រី និងប្អូនៗទើបបញ្ចប់ថ្នាក់ទី១២
សូមអរគុណលោកពូ អ្នកមីង អ៊ុប្រុស អ៊ុស្រី និងប្អូនៗទើបបញ្ចប់ថ្នាក់ទី១២...
រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន បានអនុញ្ញាតឲ្យប្រតិភូរបស់សាកលវិទ្យាល័យCHAITANYA UNIVERSITY និងសាកលវិទ្យាល័យ CHRIST UNIVERSITY ប្រទេសឥណ្ឌា ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នា និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ CHAITANYA UNIVERSITY ជាមួយសាកលវិទ្យាល័យវេស្ទើនផងដែរ។
ក្នុងអនុស្សរណៈយោគយល់គ្នា (MOU) នេះ សាកលវិទ្យាល័យទាំងពីរបានព្រមព្រៀម និងផ្ដល់កិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្លាស់ប្ដូរនិស្សិត និងកម្មវិធីដំណើរទស្សនៈកិច្ចសិក្សារវាងសាកលវិទ្យាល័យទាំងពីរ ការផ្លាស់ប្ដូរសម្ភារៈសិក្សា និងព័ត៌មានផ្សេងៗទៀតអំពីការបង្រៀន និងរៀនរវាងសាកលវិទ្យាល័យទាំងពីរ លើសពីនេះសាកលវិទ្យាល័យ CHAITANYA UNIVERSITY នឹងចូលរួមក្នុងសកម្មភាពសិក្សាមានដូចជា ការផ្លាស់ប្តូរវប្បធម៌ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា វគ្គសិក្សាជំនាញខ្លីៗ សិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាល និងសន្និសីទសម្រាប់និស្សិតរបស់សាកលវិទ្យាល័យវេស្ទើននាពេលខាងមុខនេះ។
សូមបញ្ជាក់ផងដែរថាជំនួបសំណេះសំណាលនិងការពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការនេះ ត្រូវបានទំនាក់ទំនង និងតភ្ជាប់តាមរយៈស្ថានទូតប្រទេសឥណ្ឌា។
Updated 03/Mar/2025
© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន